ឆ្លៀតពេលទំនេរបន្តិចបន្តួចរបស់ខ្ញុំ នោះក៏បានចំណាយពេលស្រាវជ្រាវត្រួសៗ ទៅលើឈ្មោះនាយករដ្ឋមន្ត្រីដែលមានធ្លាប់កាន់ដំណែងក្នុងប្រទេស កម្ពុជាចាប់ពីឆ្នាំ ១៩៧០ រហូតមកទល់បច្ចុប្បន្ន ( ឆ្នាំ២០១១) ហើយខ្ញុំក៏មិន ប្រាកដដែរថា នឹងអាចយកជាផ្លូវការបានត្រឹមកម្រិតណានោះទេ។ ហើយខ្ញុំមិនហ៊ាននិយាយលម្អិតទៅលើព្រឹត្តិការណ៍នីមួយក្នុងសម័យ កាលដែលនាយករដ្ឋមន្ត្រីបានកាន់អំណាចនោះដែរ ខ្ញុំបានត្រឹមតែស្រង់ឈ្មោះប៉ុណ្ណោះ ព្រោះខ្ញុំមិនមែនជាអ្នកសិក្សារៀនសូត្រផ្នែក នយោបាយបានជ្រៅជ្រះនោះឡើយ តែខ្ញុំធ្វើទៅតាមទិដ្ឋភាពជាក់ស្ដែង និងតាមការយល់ដឹងដ៏តិចតួចរបស់ខ្ញុំតែប៉ុណ្ណោះ។
- សម័យ សាធារណរដ្ឋខ្មែរ ( 1970-1975)
ល.រ | ឈ្មោះនាយករដ្ឋ មន្ត្រី | ថ្ងៃកាន់ដំណែង | ថ្ងៃបញ្ចប់ដំណែង | បក្សនយោបាយ |
1 | លន់ណល់ | ០៩ តុលា ១៩៧០ | ១១ មេសា ១៩៧២ | យោធា |
2 | ស៊ីសុវត្ថិសិរីអមតៈ | ១១ មេសា ១៩៧២ | ១៨ មេសា ១៩៧២ | គ្មានបក្ស |
3 | សន់ ងុកថាញ់ | ១៨ មេសា ១៩៧២ | ១៥ តលា ១៩៧២ | ខ្មែរសេរី |
4 | ហង់ ថុនហាក់ | ១៥ តលា ១៩៧២ | ០៦ ឧសភា ១៩៧៣ | សង្គមសាធារណៈរដ្ឋ |
5 | អិន តាំ | ០៦ ឧសភា ១៩៧៣ | ៩ ធ្នូ ១៩៧៣ | សង្គមសាធារណៈរដ្ឋ |
6 | ឡុង បូរ៉េត | ២៦ ធ្នូ ១៩៧៣ | ១៧ មេសា ១៩៧៥ | សង្គមសាធារណៈរដ្ឋ |
សម័យ កម្ពុជាប្រជាធិបតេយ្យ
(1975–1979) ល.រ | ឈ្មោះនាយករដ្ឋ មន្ត្រី | ថ្ងៃកាន់ដំណែង | ថ្ងៃបញ្ចប់ដំណែង | បក្សនយោបាយ |
7 | ប៉ែន នុត | ១៧ មេសា ១៨៧៥ | ០៤ មេសា ១៩៧៦ | អត់ស្គាល់(ជួយប្រាប់ផង) |
8 | ខៀវ សំផន | ០៤ មេសា ១៩៧៦ | ១៧ ឧសភា ១៩៧៦ | បក្សកុំមុយនិសកម្ពុជា |
9 | ប៉ុល ពត | ១៣ ឧសភា ១៩៧៦ | ០៧ មករា ១៩៧៩ | បក្សកុំមុយនិសកម្ពុជា |
- សម័យសាធារណៈរដ្ឋកម្ពុជា (1979–1989
ប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី (Chairmen of the Council of Ministers) |
ចន្លោះពី ថ្ងៃ ០៧ មកករា ១៩៧៩ ដល់ ២៧ មិថុនា ១៩៧៩ គ្មានអ្នកកាន់ដំណែង។ |
ល.រ | ឈ្មោះនាយករដ្ឋ មន្ត្រី | ថ្ងៃកាន់ដំណែង | ថ្ងៃបញ្ចប់ដំណែង | បក្សនយោបាយ |
10 | ប៉ែន សុវណ្ណ | ២៧ មិថុនា ១៩៧៩ | ០៥ ធ្នូ ១៩៨១ | បដិវត្តន៍ប្រជាជនកម្ពុជា |
11 | ចាន់ ស៊ី | ០៥ ធ្នូ ១៩៨១ | ២៦ ធ្នូ ១៩៨៤ | បដិវត្តន៍ប្រជាជនកម្ពុជា |
12 | ហ៊ុន សែន | ១៤ មករា | ០១ មេសា ១៩៨៩ | បដិវត្តន៍ប្រជាជនកម្ពុជា |
- សម័យ រដ្ឋកម្ពុជា (1989- 1993)
ប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី (Chairmen of the Council of Ministers) |
ល.រ | ឈ្មោះនាយករដ្ឋ មន្ត្រី | ថ្ងៃកាន់ដំណែង | ថ្ងៃបញ្ចប់ដំណែង | បក្សនយោបាយ |
13 | ហ៊ុន សែន | ០១ មេសា ១៩៨៩ | ០២ មិថុនា ១៩៩៣ | បដិវត្តន៍ប្រជាជនកម្ពុជា |
សហនាយករដ្ឋមន្ត្រី គ្រប់គ្រងអំណាចរួមគ្នា |
14 | ហ៊ុន សែន | ០២ មិថុនា ១៩៩៣ | ២១ កញ្ញា ១៩៩៣ | ប្រជាជនកម្ពុជា |
15 | នរោត្ដម រានឫទ្ធិធ | ០២ កក្កដា ១៩៩៣ | ២១ កញ្ញា ១៩៩៣ | ហ្វុនសិនប៉ិក |
16 | នរោត្ដម រានឫទ្ធិធ | ២១ កក្កដា ១៩៩៣ | ២៤ កក្កដា ១៩៩៣ | ហ្វុនសុនប៉ិក |
17 | ហ៊ុន សែន | ២១ កក្កដា ១៩៩៣ | ២៤ កក្កដា ១៩៩៣ | ប្រជាជនកម្ពុជា |
- សម័យព្រះរាជាណាចក្រកម្ពុជា (1993 ដល់បច្ចុប្បន្ន)
ល.រ | ឈ្មោះនាយករដ្ឋ មន្ត្រី | ថ្ងៃកាន់ដំណែង | ថ្ងៃបញ្ចប់ដំណែង | បក្សនយោបាយ |
នាយករដ្ឋមន្ត្រី ទី ១ |
18 | នរោត្ដមរានឫទ្ធិ | ២៤ កញ្ញា ១៩៩៣ | ០៦ កក្កដា ១៩៩៧ | ហ្វុនស៊ិនប៉ិក |
19 | អុង ហួត | ១៦ កក្កដា ១៩៩៧ | ៣០ វិច្ឆិកា ១៩៩៨ | ហ្វុនស៊ិនប៉ិក |
នាយករដ្ឋមន្ត្រី ទី ២ |
20 | ហ៊ុន សែន | ២៤ កញ្ញា ១៩៩៣ | ៣០ វិច្ឆិកា ១៩៩៨ | ប្រជាជនកម្ពុជា |
21 | ហ៊ុន សែន | ៣០ វិច្ឆិកា ១៩៩៨ | កំពុងកាន់អំណាច | ប្រជាជនកម្ពុជា |
សុំអភ័យទោសចំពោះអត្ថបទនេះផងព្រោះមានកំហុសច្រើនកន្លែងជា ពិសេសគឺឈ្មោះរបស់ថ្នាក់ដឹកនាំ ដែលខ្ញុំបានសរសេរខុសព្រោះថាអត្ថបទទាំងនេះខ្ញុំបានធ្វើការដក ស្រង់ និងបកប្រែដោយខ្ញុំបាទផ្ទាល់។ ដូចនេះហើយមានឈ្មោះខ្លះ ខ្ញុំមិនដឹងថាសរសេរជាភាសាខ្មែរយ៉ាងដូចម្ដេចនោះទេ។
0 comments