ខ្ញុំមិនមែនជាអ្នកប្រវត្តិសាស្រ្តទេ ហើយខ្ញុំក៏មិនមែនជាអ្នកអានប្រវត្តិសាស្រ្តដោយជឿងប់ងុលគ្មាន បានធ្វើការសិក្សាស្រាវជ្រាវបនែ្ថមនោះដែរ។ ខ្ញុំគ្រាន់តែជាអ្នករងគ្រោះម្នាក់ដែលបានឆ្លងកាត់ប្រវត្តិ សាស្រ្តចំនួន៨ របបរួចមកហើយ។
ត្រង់ចំណុចនេះហើយដែលបង្ខំឲខ្ញុំខិតខំចងក្រងរឿងស្រុកខ្មែរដ៏ចម្លែកនេះ (ទាំងផ្លូវការ និងទាំង ខាងបដិវត្តន៍) បូកសរុបទុកឲយុវជនជំនាន់ក្រោយយកទៅធ្វើការវិភាគ និងសិក្សាសម្រាប់ប្រវត្តិ សាស្រ្តខ្មែរពិតត្បិតអ្វីអ្នកដែលសរសេរប្រវត្តិជាតិឲបានត្រឹមត្រូវពិតវាក៏ជាកិច្ចការមួយនៃអ្នកសេ្នហា
ជាតិដែរ។
ពាក្យថាសាក្សីគឺមនុស្សណាដែលបានឃើញ បានលឺ និងបានដឹងអ្វីៗដែលបានកើតឡើងចំពោះ ព្រឹត្តិការណ៍ណាមួយ។ តើមានពាក្យណាមួយដែលត្រូវហៅជំនួសពាក្យសាក្សីនេះ ចំពោះមនុស្ស ដែលបានដើរតួតូច ឬធំក្នុងព្រិត្តិការណ៍នោះដែរ ឬទេ?
ខ្ញុំនិយាយនេះ គឺខ្ញុំបានខំកត់ ត្រាទុកនូវអ្វីៗដែលខ្ញុំបានឃើញ បានដឹង បានលឺ ចំពោះព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តខែ្មរបច្ចុប្បន្ន ដែលរូបខ្ញុំផ្ទាល់ក៏បានចូលរួមប្រឡូកក្នុងតួនាទីជាកូនខែ្មរមួយរូបដែលត្រូវ ការពារពលរដ្ឋ និងទឹកដីរបស់ខ្លួននេះដែរ។
រហូតមកទល់ថៃ្ងនេះ មានមនុស្សជាច្រើនដែលធ្លាប់បានស្គាល់ខ្ញុំ ពួកគេនឹកស្មានថារូបខ្ញុំនេះស្លាប់ បាត់ទៅហើយ ។ តែការស្មាននេះក៍វាពុំខុសដែរ ព្រោះគង់តែមានថ្ងៃណាមួយ ខ្ញុំនឹងត្រូវសុំលាអស់ លោកអ្នកដែលជាទីស្រលាញ់ និងជាទីគោរពដើម្បីទៅកាន់សុគតិភពជាមិនខាន ព្រោះមកទល់ឆ្នាំ ២០០២ នេះ ខ្ញុំមានអាយុជាង៨០ឆ្នាំហើយ។
កាលពីសម័យដើមនៅពេលមានចម្បាំងម្តងៗក្រុមអ្នកដែលឈ្នះ គេតែងទុកជីវិតឲពួកអ្នកចាញ់ នៅសល់៣ ឬ៤អ្នកនៅសមរភូមិដើម្បីឲពួកទាំងនេះមានត្រឡប់ទៅនិយាយប្រាប់នូវរឿងហេតុការ ណ៍ដល់ពួកអ្នកដែលមិនទាន់បានទៅចូលរួមក្នុងព្រឹត្តិការណ៍ដ៏សោកសៅនេះ ឲបានដឹង នឹងបានលឺ រឿងរ៉ាវទាំងអស់ដើម្បីកត់ត្រាទុកក្នុងប្រវត្តិសាស្រ្តរបស់គេ។
ដូច្នេះ អ្វីៗដែលខ្ញុំមាននិយាយនៅខាងក្រោយនេះ គឺជាអ្វីៗដែលកូនខ្មែរម្នាក់ៗជំនាន់នោះបាន ឃើញនិងបានដឹងគ្រប់ៗគ្នានូវអ្វីៗដែលអ្នកនយោបាយកំពូលៗគេតែងតែចង់លាក់បំបាំង។
1 Comment
Read the hots news which is update in every second
http://www.feedsnews.blogspot.com
Posted on May 5, 2011 at 9:14 PM